កំណាព្យ

រលកចិត្ត

(បទរលកផ្ទប់ច្រាំង)

=> សែនរលឹក               សឹករលោង                តោងមិនជាប់

រែងស្រពាប់               រាប់ស្រពន់                 ទន់ជីវិត

ស្ទងកំនាព្យ              ស្ទាបកំណើត             ស្ទើតគំនិត

ផ្តេកផ្តោតចិត្ត           ផ្តិតផ្តោតចារ              សារផ្សងព្រេង។

=> សែនស្រណោះ          សោះស្រណោក           សោករីងរៃ

គេងរំពៃ                    គៃរំពឹង                      ​នឹងក្មេងៗ

ធ្លាប់សប្បាយ            ធ្លាយសម្បតិ              ខ្ចាត់រលីង

វិលវង្វេង                   វែងវង្វាន់                    ភាន់ស្មារតី។

=> សែនកង្វល់               សល់កង្វះ                        ខ្វះប្រាជ្ញា

ខ្វេះឧរា                      ខ្វារឧរូ                        មូរផែនដី

សាងកម្មផល              សល់កម្មផាយ           ឆ្ងាយបុរី

ខ្ចាត់ទឹកដី                 ខ្ចីទឹកដោះ                  ប្រស់ព្រលឹង។

=> សែនអាឡោះ      ​​​​​​​​​​​​​​        សោះអាល៍យ             ផ្លៃបែកបែរ

ប្រាសស្រុកខ្មែរ          ប្រែស្រុកខ្មាំង             តាំងសំឡឹង

ខ្មែរអស់ស្រុក             ខ្មុកអស់ស្រែ               ប្រែជាខឹង

ដាស់ប៉ុណ្ណឹង               ដឹងប៉ុណ្ណា                    ណាខ្មែរអើយ!

=> ខកប៉ុណ្ណឹង                   ខឹងប៉ុណ្ណា​                     ណាពុំងា!

គូសង្សារ                     ការសង្ស័យ                 គ្មានថ្ងៃស្បើយ

ការដៀមដាម              កាមដៀមដិត             ស្អិតជាប់ហើយ

ភ្ងាស្ងួនអើយ                ភ្លើយស្ងួនអន់             ស្រពន់ចិត្ត។

=> ចិត្តរលក          ​            ចករលស់                   ព្រោះខ្សែទឹក

ហូរគគ្រឹក                   ហ៊ឹកគគ្រាំ                    គ្រាំជីវិត

ឲរសាត់                        អាត់រសាយ                 ឆ្ងាយគំនិត

ខានប្រព្រឹត្ត                 ខិតប្រប្រឹម                  សង្ឃឹមផ្កាយ។

=> នាងព្រលឹង                 នឹងប្រលោម                ឆោមឆាយា

ស្រស់ជីវា                    ស្រាជីវិត                      រីតរូបកាយ

នាងនោះខ្មែរ               នែនោះខ្មាស                គ្មានរសាយ

គ្មានជិនណាយ            ខ្មាយជិនណាស់           ខ្មាស់ជាតិគេ!

=> ព្រោះកូនខ្មែរ                 ប្រែកូនខ្មាំង                ខ្លាំងជាងគោ

ឃើញកណ្តុរ                 ខោកណ្តាច                 ខ្លាចជាខ្លេ

លែងគិតស្ទង់               លង់គិតស្ទាប              ភាពទំនេរ

វិលវិញទេ                     វេរវិញទាន់                  គ្រាន់សាងជាតិ!

=> រែងរឭក                         ឬករលើប                    ស្រើបតណ្ហា

កុំសង្កា                           ការសង្កត់                   ក្បត់មារយាទ

បើក្បត់ស្នេហ៍                 បែរក្បត់ស្និទ្ធ              ចិត្តចោលម្សៀត

តោងរៀងស្នៀត             ទៀតរៀនស្នេហ៍        កែខុសត្រូវ។

ឆ្លើយ​តប

Please log in using one of these methods to post your comment:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: